ព្រះត្រៃបិដក ភាគ ៣៩

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ត្រាស់​ព្រះ​វាចា​ឯណា​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ប្រកាន់​តាម​ព្រះ​វាចា​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ជ្រះថ្លា​យ៉ាងនេះ​ចុះ​។​ ​
 ​[​២២៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​កើតឡើង​នៃ​ធម៌​ណាមួយ​ ​គប្បី​កើតឡើង​ក្នុង​ធម្មវិន័យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​គប្បី​មូល​ជាមួយគ្នា​ ​ទាំង​ភិក្ខុសង្ឃ​ ​ភិក្ខុនី​សង្ឃ​ ​ពួក​ឧបាសក​ ​ឧបាសិកា​ ​និង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​និង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក៏​គប្បី​មូល​ជាមួយគ្នា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ត្រាស់​ព្រះ​វាចា​ឯណា​ ​ខ្ញុំ​ព្រះអង្គ​ក៏​ប្រកាន់​តាម​ព្រះ​វាចា​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ជ្រះថ្លា​ ​យ៉ាងនេះ​ចុះ​។​ ​
 ​[​២២៧​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​បពិត្រ​ព្រះ​គោ​ធា​ ​ព្រះអង្គ​មាន​វាទៈ​ ​យ៉ាងនេះ​ហើយ​ ​ចុះ​មាន​ព្រះបន្ទូល​ដូចម្ដេច​ទៅ​ ​នឹង​ព្រះ​មហា​នាម​សក្យរាជ​ទៀត​។​ ​ព្រះ​គោ​ធា​សក្យរាជ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​វាទៈ​យ៉ាងនេះ​ហើយ​ ​ក្រៅអំពី​កល្យាណធម៌​ ​និង​កុសលធម៌​ ​ឥតមាន​ពោល​ពាក្យ​អ្វី​ ​នឹង​ព្រះ​មហា​នាម​សក្យរាជ​ទេ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636852929115791854
ទៅកាន់ទំព័រ៖