ព្រះត្រៃបិដក ភាគ ៣៩
[២២៨] កបិលវត្ថុនិទាន។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បានឮថា ពួកសក្យរាជ ជាច្រើនអង្គ មកប្រជុំគ្នាក្នុងទីនោះហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ ដល់នូវភាពនៃខ្លួន ជាអ្នកមានកំឡាំងខ្សោយដោយសិក្ខា អ្នកក្រេបផឹក នូវទឹកស្រវឹង។
[២២៩] គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ
ID: 636852929374356643
ទៅកាន់ទំព័រ៖