ព្រះត្រៃបិដក ភាគ ៣៩

​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អម្បាញ់មិញ​នេះ​ ​ព្រះ​សរ​កា​និ​សក្យរាជ​ ​ទ្រង់​ទិវង្គត​ហើយ​ ​ព្រះអង្គ​ជា​អ្នក​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​ ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បានឮ​ថា​ ​ពួក​សក្យរាជ​ ​ជាច្រើន​អង្គ​ ​បាន​មក​ប្រជុំ​ក្នុង​ទីនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​អើហ្ន៎​ ​អស្ចារ្យ​ណាស់​តើ​ ​អើហ្ន៎​ ​មិនដែល​កើតមាន​ទេតើ​ ​បើ​យ៉ាងហ្នឹង​ ​នរណា​នឹង​មិនបានជា​សោតាបន្ន​បុគ្គល​ ​ក្នុង​ព្រះ​សាសនា​នេះ​ ​ព្រះ​សរ​កា​និ​សក្យរាជ​ ​ដែល​ទ្រង់​ទិវង្គត​ទៅ​ហើយ​នោះ​ ​មិនសមបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ ​ទៅ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​សោះ​។​ ​ដ្បិត​ព្រះ​សរ​កា​និ​សក្យរាជ​ ​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កំឡាំង​ខ្សោយ​ដោយ​សិក្ខា​ ​អ្នក​ក្រេប​ផឹក​នូវ​ទឹកស្រវឹង​។​ ​
 ​[​២៣០​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​ណា​ ​ជា​ ​ឧបាសក​ ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ដល់​នូវ​ព្រះធម៌​ជាទី​ពឹង​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636852929585048694
ទៅកាន់ទំព័រ៖