ព្រះត្រៃបិដក ភាគ ៣៩
            
        
        
            
            
                
                ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយ ដូចម្ដេចបាន។ បពិត្រព្រះមហានាម បុគ្គល កាលពោលចំពោះបុគ្គល ដែលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង គប្បីពោលដោយប្រពៃ។ បពិត្រព្រះមហានាម បុគ្គលកាលពោលអំពីព្រះសរកានិសក្យរាជ គប្បីពោលដោយប្រពៃថា ព្រះសរកានិសក្យរាជ ជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង គប្បីទៅកាន់អបាយ ដូចម្ដេចបាន។
 [២៣១] បពិត្រព្រះមហានាម បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ ប្រកបដោយវិមុត្តិ។ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេច សម្រាន្តនៅ។ 
            
            
         
        
            
                ID: 636852929805121281 
                
            
            
                ទៅកាន់ទំព័រ៖