ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ឈ្មោះថា​ ​រួចចាក​នរក​ ​រួចចាក​កំណើត​តិរច្ឆាន​ ​រួចចាក​ប្រេតវិស័យ​ ​រួចចាក​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​
 ​[​២៣២​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​ ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​(​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ជា​អ្នកមាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ ​មាន​បញ្ញា​វាងវៃ​ ​ប៉ុន្តែ​ ​មិន​ប្រកបដោយ​វិមុត្តិ​។​ ​បុគ្គល​នោះ​ ​មាន​សភាព​ជា​ឱបបាតិក​សត្វ​ ​ហើយ​បរិនិព្វាន​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​ ​មិន​ត្រឡប់​ចាកលោក​នោះ​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៥​ ​ជា​ចំណែកខាង​ក្រោម​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ឈ្មោះថា​ ​រួចចាក​នរក​ ​រួចចាក​កំណើត​ ​តិរច្ឆាន​ ​រួចចាក​ប្រេតវិស័យ​ ​រួចចាក​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​ ​
 ​[​២៣៣​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636852930016153352
ទៅកាន់ទំព័រ៖