ព្រះត្រៃបិដក ភាគ ៣៩

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​(​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប៉ុន្តែ​មិន​មាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ ​មិន​មាន​បញ្ញា​វាងវៃ​ ​និង​មិន​ប្រកបដោយ​វិមុត្តិ​។​ ​បុគ្គល​នោះ​ ​ជាស​ក​ទា​គាមី​ ​នឹង​មកកាន់​លោក​នេះ​ម្ដងទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៣​ ​ប្រការ​ ​ព្រោះ​ធ្វើ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ឲ្យ​ស្រាលស្ដើង​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ឈ្មោះថា​រួចចាក​នរក​ ​រួចចាក​កំណើត​តិរច្ឆាន​ ​រួចចាក​ប្រេតវិស័យ​ ​រួចចាក​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​ ​
 ​[​២៣៤​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​(​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប៉ុន្តែ​មិន​មាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ ​មិន​មាន​បញ្ញា​វាងវៃ​ ​និង​មិន​ប្រកបដោយ​វិមុត្តិ​។​ ​បុគ្គល​នោះ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636852930203204050
ទៅកាន់ទំព័រ៖