ព្រះត្រៃបិដក ភាគ ៣៩
            
        
        
            
            
                
                មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ ប្រការ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នក រួចចាកនរក រួចចាកតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។
 [២៣៥] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថាធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត ធម៌ទាំងឡាយ ដែលព្រះតថាគតទ្រង់ប្រកាសហើយ តែងសមគួរដល់ការពិចារណា ដោយបញ្ញារបស់បុគ្គលនោះ ដោយក្រៃពេក។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។ 
 [២៣៦] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ
            
            
         
        
            
                ID: 636852930467999196 
                
            
            
                ទៅកាន់ទំព័រ៖