ព្រះត្រៃបិដក ភាគ ៣៩

​មិន​មាន​បញ្ញា​វាងវៃ​ទេ​ ​មិន​ប្រកបដោយ​វិមុត្តិ​ទេ​។​ ​តែថា​ ​ធម៌​អម្បាល​នេះ​ ​គឺ​សទ្ធិន្ទ្រិយ​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​តែង​មានដល់​បុគ្គល​នោះ​។​ ​មួយទៀត​ ​បុគ្គល​នោះ​ ​គ្រាន់តែ​មាន​សទ្ធា​ ​និង​សេចក្ដី​ស្រឡាញ់​ ​ក្នុង​ព្រះ​តថាគត​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ជា​អ្នក​មិនទៅ​កាន់​នរក​ ​មិនទៅ​កាន់​កំណើត​តិរច្ឆាន​ ​មិនទៅ​កាន់​ប្រេតវិស័យ​ ​មិនទៅ​កាន់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​ ​
 ​[​២៣៧​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​បើ​ពួក​មហាសាល​អម្បាល​នេះ​ ​គប្បី​ដឹង​ច្បាស់​ ​នូវ​ពាក្យជា​សុភាសិត​ ​និង​ពាក្យជា​ទុព្ភាសិត​ ​តថាគត​ ​គប្បី​ព្យាករ​ ​នូវ​ពួក​មហាសាល​អម្បាល​នេះ​ថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​ ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​ព្រះ​សរ​កា​និ​សក្យរាជ​ ​បពិត្រ​ព្រះ​មហា​នាម​ ​ដ្បិត​ព្រះ​សរ​កា​និ​សក្យរាជ​ ​បាន​សមាទាន​នូវ​សិក្ខា​ ​ក្នុង​កាល​ជិត​មរណៈ​។​ ​
 ​[​២៣៨​]​ ​កបិលវត្ថុ​និទាន​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សរ​កា​និ​សក្យរាជ​ ​ទ្រង់​ទិវង្គត​ទៅ​។​ ​ព្រះអង្គ​ជា​អ្នក​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​ថា​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​ ​មិន​ធ្លាក់ទៅក្នុង​អបាយ
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636852930751015383
ទៅកាន់ទំព័រ៖