ព្រះត្រៃបិដក ភាគ ៣៩
ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នា ក្នុងទីនោះ ពោលទោស តិះដៀលបន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែល ទ្រង់ទិវង្គតទៅហើយនេះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូរណ៌ ក្នុងសិក្ខាទេ។
[២៣៩] គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នា ក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ID: 636852931037131748
ទៅកាន់ទំព័រ៖