ព្រះត្រៃបិដក ភាគ ៣៩
អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូរណ៌ ក្នុងសិក្ខាទេ។
[២៤០] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រព្រះមហានាម បុគ្គលណាជា ឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង អស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយដូចម្ដេចបាន។ បពិត្រព្រះមហានាម បុគ្គលកាលពោលដោយប្រពៃ គប្បីពោលតាមហេតុពិតថា បុគ្គលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលកាលពោលដោយប្រពៃ គប្បីពោលចំពោះព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ព្រះសរកានិសក្យរាជ ជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង ព្រះសរកានិសក្យរាជនោះ គប្បីទៅកាន់អបាយដូច ម្ដេចបាន។
ID: 636852931259634475
ទៅកាន់ទំព័រ៖