ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៤១​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ជ្រះថ្លា​ក្រៃ​ ​លែង​ពិតប្រាកដ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​(​បុគ្គល​ជា​អ្នក​ជ្រះថ្លា​ក្រៃលែង​ ​ពិតប្រាកដ​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ជា​អ្នកមាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ ​មាន​បញ្ញា​វាងវៃ​ ​និង​ប្រកបដោយ​វិមុត្តិ​។​ ​បុគ្គល​នោះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ជា​អ្នក​បាន​រួចចាក​នរក​ ​រួចចាក​កំណើត​តិរច្ឆាន​ ​រួចចាក​ប្រេតវិស័យ​ ​រួចចាក​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​ ​
 [​២៤២​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ជ្រះថ្លា​ក្រៃលែង​ ​ពិតប្រាកដ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​ ​ ​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636852931495747980
ទៅកាន់ទំព័រ៖