ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​តើ​ដូចម្ដេច​ ​ទើប​បុគ្គល​នោះ​ ​មាន​កាយ​មិន​ញាប់ញ័រ​ ​ឬ​មាន​កាយ​មិន​អន្ទះអន្ទែង​ ​មានចិត្ត​មិន​ញាប់ញ័រ​ ​ឬ​មានចិត្ត​មិន​អន្ទះអន្ទែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ដកដង្ហើម​ចេញ​ ​មានសតិ​ដកដង្ហើម​ចូល​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ ​រហូតដល់​ពាក្យ​ថា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះបង់​កិលេស​ចោល​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សំរាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​ផង​ចុះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​យ៉ាងនេះ​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ ​យ៉ាងនេះ​ហើយ​ ​រមែង​មាន​កាយ​មិន​ញាប់ញ័រ​ ​ឬ​មាន​កាយ​មិន​អន្ទះអន្ទែង​ ​មានចិត្ត​មិន​ញាប់ញ័រ​ ​ឬ​មានចិត្ត​មិន​អន្ទះអន្ទែង​។​ ​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636852898946126248
ទៅកាន់ទំព័រ៖