ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៤៥​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ ​បាន​ជ្រះថ្លា​ក្រៃលែង​ពិតប្រាកដ​ ​ក្នុង​ព្រះពុទ្ធ​ទេ​។​ ​ក្នុង​ព្រះធម៌​ទេ​។​ ​ក្នុង​ព្រះសង្ឃ​ទេ​។​ ​មិន​មាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ទេ​ ​មិន​មាន​បញ្ញា​វាងវៃ​ទេ​ ​មិន​ប្រកបដោយ​វិមុត្តិ​ទេ​។​ ​តែថា​ ​ធម៌​អម្បាល​នេះ​ ​គឺ​សទ្ធិន្ទ្រិយ​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​តែង​មានដល់​បុគ្គល​នោះ​។​ ​មួយទៀត​ ​ធម៌​ទាំងឡាយ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ប្រកាស​ហើយ​ ​ជា​ធម៌​គួរ​ដល់​ការពិចារណា​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​ដល់​បុគ្គល​នោះ​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ជា​អ្នក​មិនទៅ​ ​កាន់​នរក​ ​មិនទៅ​កាន់​កំណើត​តិរច្ឆាន​ ​មិនទៅ​កាន់​ប្រេតវិស័យ​ ​មិនទៅ​កាន់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​ ​
 ​[​២៤៦​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​មិនបាន​ជ្រះថ្លា​ក្រៃលែង​ពិតប្រាកដ​ ​ក្នុង​ព្រះពុទ្ធ​ទេ​។​ ​ក្នុង​ព្រះធម៌​ទេ​។​ ​ក្នុង​ព្រះសង្ឃ​ទេ​។​ ​មិន​មាន​ ​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ទេ​ ​មិន​មាន​បញ្ញា​វាងវៃ​ទេ​ ​មិន​ប្រកបដោយ​វិមុត្តិ​ទេ​។​ ​តែថា​ធម៌​អម្បាល​នេះ​ ​គឺ​សទ្ធិន្ទ្រិយ​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​តែង​មានដល់​បុគ្គល​នោះ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636852943791821275
ទៅកាន់ទំព័រ៖