ព្រះត្រៃបិដក ភាគ ៣៩

​មួយទៀត​ ​បុគ្គល​ ​នោះ​ ​គ្រាន់តែ​មាន​សទ្ធា​ ​និង​សេចក្ដី​ស្រឡាញ់​ ​ក្នុង​ព្រះ​តថាគត​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​បុគ្គល​នេះឯង​ ​ជា​អ្នក​មិនទៅ​កាន់​នរក​ ​មិនទៅ​កាន់​កំណើត​តិរច្ឆាន​ ​មិនទៅ​កាន់​ប្រេតវិស័យ​ ​មិនទៅ​កាន់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​។​ ​
 ​[​២៤៧​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​ដូច​ពូជ​ទាំងឡាយ​ ​ដែល​បាក់​ខ្ទេច​ ​ដែល​ស្អុយ​ ​ដែល​ក្រៀមក្រោះ​ ​ដោយ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​ដែល​ឥត​ពន្លក​ ​ដែលគេ​ទុកដាក់​ ​ក្នុង​ទី​មិន​ស្អាត​ ​ភ្លៀង​ក៏​បង្អោរ​នូវ​ទឹកភ្លៀង​ ​ដោយ​ស្រួល​ ​ចុះ​កាន់​ស្រែ​ ​ដែល​ក្រហេងក្រហូង​ ​មាន​ដែនដី​អាក្រក់​ ​ដែលគេ​មិនទាន់​បាន​គាស់​រាន​យក​ដង្គត់ឈើ​ចេញ​នៅឡើយ​ ​ពូជ​ទាំងអម្បាល​នោះ​ ​នឹង​ដល់​នូវ​សេចក្ដី​ចំរើន​ ​ដុះដាល​ ​លូតលាស់​បាន​ដែរ​ឬទេ​។​ ​មិនបានទេ​ ​ព្រះអង្គ​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​សេចក្ដី​ឧបមេយ្យ​ ​ក៏​ដូច្នោះ​ដែរ​ ​ធម៌​ក្នុង​លោក​នេះ​ ​ជា​ធម៌​ដែល​បុគ្គល​ពោល​មិនល្អ​ ​ជា​ធម៌​ដែល​បុគ្គល​ប្រកាស​មិនល្អ​ ​ជា​ធម៌​មិន​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​បាន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​ ​ជា​ធម៌​ដែល​បុគ្គល​មិនមែន​សម្មាសម្ពុទ្ធ​ប្រកាស​ហើយ​ ​តថាគត​ពោល​ថា​ ​ធម៌​នេះ​ ​ដូច​ស្រែ​ដែល​ក្រហេងក្រហូង​។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636852944181863584
ទៅកាន់ទំព័រ៖