ព្រះត្រៃបិដក ភាគ ៣៩

​មួយវិញទៀត​ ​សាវក​ដែល​ប្រតិបត្តិ​ ​នូវ​ធម៌​តាម​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សមគួរ​ ​នៅ​គ្រប់​ឥរិយាបថ​ ​ក្នុង​ធម៌​នោះ​ ​តថាគត​ពោល​ថា​ ​សាវក​អ្នកប្រតិបត្តិ​ធម៌​តាម​ធម៌​ ​នៅ​គ្រប់​ឥរិយាបថ​នេះ​ ​ដូចជា​ពូជ​អាក្រក់​។​ ​
 ​[​២៤៨​]​ ​បពិត្រ​ព្រះ​មហា​នាម​ ​ដូច​ពូជ​ទាំងឡាយ​ ​ដែល​មិន​បាក់​ខ្ទេច​ ​ដែល​មិន​ស្អុយ​ ​ដែល​មិន​ក្រៀមក្រោះ​ ​ដោយ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​មាន​ពន្លក​ ​ដែលគេ​ទុកដាក់​ ​ក្នុង​ទី​ដ៏​ស្អាត​ ​ទាំង​ភ្លៀង​ក៏​បង្អោរ​នូវ​ទឹកភ្លៀង​ ​ដោយ​ស្រួល​ ​ចុះ​កាន់​ស្រែ​ដែល​ល្អ​ ​មាន​ផែនដី​រាបស្មើ​ ​ដែលគេ​បាន​គាស់​រាន​យក​ដង្គត់ឈើ​ចេញ​ហើយ​ ​ពូជ​អម្បាល​នោះ​ ​នឹង​ដល់​នូវ​សេចក្ដី​ចំរើន​ ​ដុះដាល​ ​លូតលាស់​ឡើង​បាន​ឬទេ​ ​។​ ​យ៉ាងហ្នឹងហើយ​ ​ព្រះអង្គ​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​សេចក្ដី​ឧបមេយ្យ​ ​ក៏​ដូច្នោះ​ដែរ​ ​ធម៌​ក្នុង​លោក​នេះ​ ​ជា​ធម៌​ដែល​បុគ្គល​ពោល​ទុក​ល្អ​ហើយ​ ​ធម៌​ដែល​បុគ្គល​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​ធម៌​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​បាន​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​ ​ជា​ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ហើយ​ ​តថាគត​ពោល​ថា​ ​ធម៌​នេះ​ ​ដូចជា​ស្រែ​ដ៏​ល្អ​។​ ​មួយវិញទៀត​ ​សាវក​ដែល​ប្រតិបត្តិ​នូវ​ធម៌​តាម​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សមគួរ​ ​នៅ​គ្រប់​ឥរិយាបថ​ក្នុង​ធម៌​នោះ​ ​តថាគត​ពោល​ថា​ ​សាវក​អ្នកប្រតិបត្តិ​ធម៌​តាម​ធម៌​ ​នៅ​គ្រប់​ឥរិយាបថ​នេះ​ ​ដូចជា​ពូជ​ដ៏​ល្អ​។​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636852944388715415
ទៅកាន់ទំព័រ៖