ព្រះត្រៃបិដក ភាគ ៣៩

​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​ព្រះ​សរ​កា​និ​សក្យរាជ​ ​បពិត្រ​ព្រះ​មហា​នាម​ ​ព្រះ​សរ​កា​និ​សក្យរាជ​ ​ជា​អ្នក​បាន​ធ្វើឲ្យ​ពេញ​បរិបូណ៌​ ​ក្នុង​សិក្ខា​ ​ក្នុង​កាល​ជិត​មរណៈ​។​ ​
 ​[​២៤៩​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ប្រកបដោយ​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតី​ ​បាន​ហៅ​បុរស​ម្នាក់​មក​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​ឯង​ចូរ​មកនេះ​ ​ឯង​ចូរ​ទៅ​រក​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​បាទា​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​ ​តាម​ពាក្យ​អញ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ប្រកបដោយ​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​លោក​ថ្វាយបង្គំ​បាទា​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​។​ ​រួចហើយ​ ​ឯង​ចូរ​និមន្ត​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​សូម​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ ​និ​មន្ដ​ទៅកាន់​ទីលំនៅ​អនាថបិណ្ឌិក​ហប​តី​ ​ឲ្យ​ទាន​។​ ​បុរស​នោះ​ទទួលពាក្យ​អនាថបិណ្ឌិក​គហបតី​ថា​ ​ប្របាទ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ហើយ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636852944583606562
ទៅកាន់ទំព័រ៖