ព្រះត្រៃបិដក ភាគ ៣៩

​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ទូល​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ប្រកបដោយ​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​លោក​ថ្វាយបង្គំ​ព្រះបាទ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​។​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​សូម​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ ​និមន្ត​ទៅកាន់​ទីលំនៅ​អនាថបិណ្ឌិក​គហបតី​ ​ឲ្យ​ទាន​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បាន​ទទួល​និមន្ត​ ​ដោយ​អាការ​ស្ងៀម​។​ ​
 ​[​២៥០​]​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​មាន​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​ ​ចូល​ទៅកាន់​ទីលំនៅ​អនាថបិណ្ឌិក​គហបតី​ ​លុះ​ចូល​ទៅដល់​ ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ហើយ​។​ ​លុះ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​គង់​ហើយ​ ​ក៏​ពោល​នឹង​អនាថបិណ្ឌិក​គហបតី​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អ្នក​ល្មម​អត់ធន់​បានទេ​ឬ​ ​ល្មម​ប្រព្រឹត្តទៅ​បានទេ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ ​មិន​ចំរើន​ឡើង​ទេ​ឬ​ ​សេចក្ដី​ធូរ​ថយ​ ​(​ចាក​រោគ​)​ ​រមែង​ប្រាកដ​ ​ឯ​សេចក្ដី​មិន​ចំរើន​ឡើង​នៃ​រោគ​ ​រមែង​មិន​ប្រាកដ​ទេ​ឬ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636852944785308099
ទៅកាន់ទំព័រ៖