ព្រះត្រៃបិដក ភាគ ៣៩
[២៥២] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានដល់អ្នកថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគត្រាស់ ប្រពៃហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។
[២៥៣] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯសេចក្ដីមិនជ្រះថ្លា មានសភាពយ៉ាងនោះ ក្នុងព្រះសង្ឃ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ ក៏មានដល់អ្នកថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។
ID: 636852945213362582
ទៅកាន់ទំព័រ៖