ព្រះត្រៃបិដក ភាគ ៣៩

​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះសង្ឃ​នោះ​ ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​។​
 ​[​២៥៤​]​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ដែល​មិន​ចេះដឹង​ ​ប្រកបដោយ​ភាពជា​អ្នក​ទ្រុស្តសីល​ ​មាន​សភាព​យ៉ាងណា​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ឯ​ភាពជា​អ្នក​ទ្រុស្តសីល​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មានដល់​អ្នក​ឡើយ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​ក៏​មានដល់​អ្នក​។​ ​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សីល​ទាំងឡាយ​ ​ដែល​ជាទីស្រឡាញ់​របស់​អរិយៈ​នោះ​ ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​បាន​។​ ​
 ​[​២៥៥​]​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ដែល​មិន​ចេះដឹង​ ​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ ​មាន​សភាព​យ៉ាងណា​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​មិច្ឆាទិដ្ឋិ​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មានដល់​អ្នក​ឡើយ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​សម្មាទិដ្ឋិ​ ​ក៏​មានដល់​អ្នក​។​ ​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សម្មាទិដ្ឋិ​នោះ​ ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636852945440815592
ទៅកាន់ទំព័រ៖