ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ដកដង្ហើម​ចេញ​ ​មានសតិ​ ​ដកដង្ហើម​ចូល​។​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ ​រហូតដល់​ពាក្យ​ថា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ ​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​ផង​ចុះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 [​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​កាលមុន​ដែល​តថាគត​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​ ​នូវ​សម្ពោធិញ្ញាណ​នៅឡើយ​ ​តែង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ច្រើន​ដោយ​ ​វិហារធម៌​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​កំពុង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ច្រើន​ ​ដោយ​វិហារធម៌​នេះ​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636852899187820072
ទៅកាន់ទំព័រ៖