ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៥៨​]​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ដែល​មិន​ចេះដឹង​ ​ប្រកបដោយ​មិច្ឆា​កម្មន្តៈ​ ​មាន​សភាព​យ៉ាងណា​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​មិច្ឆា​កម្មន្តៈ​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មានដល់​អ្នក​ឡើយ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​សម្មា​កម្មន្តៈ​ ​ក៏​មានដល់​អ្នក​។​ ​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សម្មា​កម្មន្តៈ​នោះ​ ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​។​ ​
 ​[​២៥៩​]​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ដែល​មិន​ចេះដឹង​ ​ប្រកបដោយ​មិច្ឆាអាជីវៈ​ ​មាន​សភាព​យ៉ាងណា​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​មិច្ឆាអាជីវៈ​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មានដល់​អ្នក​ឡើយ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​សម្មាអាជីវៈ​ ​ក៏​មានដល់​អ្នក​។​ ​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សម្មាអាជីវៈ​ ​នោះ​ ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636852945874130376
ទៅកាន់ទំព័រ៖