ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៦២​]​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ដែល​មិន​ចេះដឹង​ ​ជា​អ្នក​ប្រកបដោយ​ ​មិច្ឆាសមាធិ​ ​មាន​សភាព​យ៉ាងណា​ ​លុះដល់​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​មិច្ឆាសមាធិ​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មានដល់​អ្នក​ឡើយ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​សម្មាសមាធិ​ ​ក៏​មានដល់​អ្នក​។​ ​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សម្មាសមាធិ​ ​នោះ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​។​ ​
 ​[​២៦៣​]​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ដែល​មិន​ចេះដឹង​ ​ជា​អ្នក​ប្រកបដោយ​មិច្ឆា​ញាណ​ ​មាន​សភាព​យ៉ាងណា​ ​លុះដល់​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​មិច្ឆា​ញាណ​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មានដល់​អ្នក​ឡើយ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​សម្មា​ញាណ​ ​ក៏​មានដល់​អ្នក​។​ ​កាលបើ​អ្នក​ពិចារណា​ឃើញ​ ​នូវ​សម្មា​ញាណ​ ​នោះ​ ​ចំពោះខ្លួន​ ​វេទនា​ទាំងឡាយ​ ​គប្បី​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636852946305265036
ទៅកាន់ទំព័រ៖