ព្រះត្រៃបិដក ភាគ ៣៩

​[​២៦៦​]​ ​សទ្ធា​របស់​បុគ្គល​ណា​ ​មិន​ញាប់ញ័រ​ ​បា​នដ​ម្កល់​ស៊ប់​ល្អ​ហើយ​ ​ក្នុង​ព្រះ​តថាគត​ផង​ ​សីល​របស់​បុគ្គល​ណា​ល្អ​ ​ដែល​ព្រះ​អរិយៈ​ត្រូវការ​សរសើរ​ផង​។​ ​សេចក្ដី​ជ្រះថ្លា​ ​ក្នុង​សង្ឃ​ ​និង​សេចក្ដី​ឃើញ​ត្រង់​ ​មានដល់​បុគ្គល​ណា​ផង​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ថា​ ​ជា​អ្នក​មិន​ខ្សត់​ ​ទាំង​ជីវិត​របស់​បុគ្គល​នោះ​ ​មិន​សោះសូន្យ​ឡើយ​។​ ​ហេតុ​នោះ​ ​អ្នកមាន​ប្រាជ្ញា​ ​កាលបើ​រលឹក​ឃើញ​ ​នូវ​ពុទ្ធសាសនា​ហើយ​ ​គួរ​ប្រកប​នូវ​សទ្ធា​ផង​ ​សីល​ផង​ ​សេចក្ដី​ជ្រះថ្លា​ផង​ ​ការ​ឃើញ​ធម៌​ផង​។​ ​

 ​[​២៦៧​]​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​អនុមោទនា​ ​ដោយ​គាថា​ទាំងឡាយ​នេះ​ ​ចំពោះ​អនាថបិណ្ឌិក​គហបតី​រួចហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ចេញទៅ​។​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636852947144713049
ទៅកាន់ទំព័រ៖