ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៦៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ទើប​មក​ពីណា​ហ្ន៎​ ​ថ្ងៃ​ម្ល៉េះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​បាន​ទូន្មាន​អនាថបិណ្ឌិក​គហបតី​ ​ដោយ​ឱវាទ​នេះ​ផង​ ​នេះ​ផង​។​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ជា​បណ្ឌិត​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​មាន​ប្រាជ្ញា​ច្រើន​ ​ព្រោះ​សារីបុត្ត​ ​អាច​នឹង​ចែក​នូវ​សោតា​បត្តិ​យង្គ​ ​(​អង្គ​នៃ​ធម៌​ ​សម្រាប់​បាន​នូវ​សោតៈ​)​ ​៤​ ​ដោយ​អាការ​ ​១០​ ​បាន​។​ ​
 ​[​២៦៩​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ប្រកបដោយ​ទុក្ខវេទនា​ ​ឈឺធ្ងន់​។​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ហៅ​បុរស​ ​១​ ​នាក់​មក​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​មកនេះ​ ​ចូរ​អ្នក​ទៅ​គាល់​ព្រះ​អានន្ទ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​ក្បាល​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ប្រកបដោយ​ទុក្ខវេទនា​ ​ឈឺធ្ងន់​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636852947358675287
ទៅកាន់ទំព័រ៖