ព្រះត្រៃបិដក ភាគ ៣៩

​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​ក្បាល​។​ ​ចូរ​អ្នក​និយាយ​យ៉ាងនេះ​ ​ទៀត​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និ​មន្ដ​ទៅ​ឯ​ទីលំនៅ​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ដោយ​សេចក្តី​អនុគ្រោះ​។​ ​បុរស​នោះ​ ​ទទួល​ស្ដាប់​អនាថបិណ្ឌិក​គហបតី​ថា​ ​បាទ​ ​លោក​ដ៏​ចំរើន​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​ ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ប្រកបដោយ​ទុក្ខវេទនា​ ​ឈឺធ្ងន់​ ​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​ក្បាល​។​ ​ទាំង​និយាយ​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និមន្ត​ទៅ​ឯ​ទីលំនៅ​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ដើម្បី​សេចក្ដី​អនុគ្រោះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​ ​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636852947550346250
ទៅកាន់ទំព័រ៖