ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៧០​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​ឯ​ទីលំនៅ​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ស៊ប់​ហើយ​ ​បាន​និយាយ​នឹង​អនាថបិណ្ឌិក​គហបតី​ ​យ៉ាងនេះ​ថា​ ​
 [​២៧១​]​ ​ម្នាល​គហបតី​ ​សរីរយន្ត​របស់​អ្នក​ ​ល្មម​អត់ទ្រាំ​បានទេ​ឬ​ ​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ឬ​ ​ទុក្ខវេទនា​ ​បាន​ស្រាក​ស្រាន្ត​ទៅ​ ​មិន​រឹត​ឡើង​ ​មានតែ​ធូរ​ថយ​ទៅ​ ​មិន​ ​ចំរើន​ឡើង​ទេ​ឬ​។​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សរីរយន្ត​របស់ខ្ញុំ​ព្រះករុណា​ ​មិន​ល្មម​អត់​ ​ទ្រាំ​បានទេ​ ​មិន​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ខ្លាំង​ណាស់​ ​ចំរើន​ឡើង​ ​មិន​ធូរស្រាល​ទេ​ ​មានតែ​រឹត​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636852947752687823
ទៅកាន់ទំព័រ៖