ព្រះត្រៃបិដក ភាគ ៣៩
[២៧២] ម្នាលគហបតី សេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ទៅខាងមុខ តែងមានដល់បុថុជ្ជន ជាអ្នកមិនចេះដឹង ប្រកបដោយធម៌ ៤។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលគហបតី បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធ។ កាលបើបុថុជ្ជននោះ ពិចារណាឃើញសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក្នុងខ្លួន រមែងកើតសេចក្ដីតក់ស្លុត រន្ធត់ និងសេចក្ដីខ្លាចស្លាប់ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌។ កាលបើបុថុជ្ជននោះ ពិចារណាឃើញ នូវសេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌នោះ ក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជន ជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះសង្ឃ។ កាលបើបុថុជ្ជននោះ ពិចារណាឃើញ នូវសេចក្ដីមិនជ្រះថ្លា ក្នុងព្រះសង្ឃនោះ ក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។
ID: 636852948003022142
ទៅកាន់ទំព័រ៖