ព្រះត្រៃបិដក ភាគ ៣៩
កាយមិនលំបាក ចក្ខុទាំងឡាយ ក៏មិនលំបាក ទាំងចិត្តរបស់តថាគតក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ។
[៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា កាយរបស់អាត្មាអញ កុំលំបាក ចក្ខុទាំងឡាយ ក៏កុំលំបាក ទាំងចិត្តរបស់អាត្មា អញ ក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។
[៣២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា សេចក្ដីត្រិះរិះ ដោយសេចក្ដីរឭក អាស្រ័យនូវកាមគុណ ដែលជារបស់អាត្មាអញ សេចក្ដីត្រិះរិះដោយសេចក្ដីរឭកនោះ អាត្មាអញ គួរលះបង់ចោល ព្រោះហេតុនោះអានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។
[៣៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ គួរសំគាល់ក្នុងរបស់ ដែលមិនមែនជាបដិកូល ថាជាបដិកូល អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។
ID: 636852899461535728
ទៅកាន់ទំព័រ៖