ព្រះត្រៃបិដក ភាគ ៣៩

​មិន​រន្ធត់​ ​មិន​ខ្លាច​ស្លាប់​ទៅខាងមុខ​ទេ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​អរិយ​សាវក​ ​ជា​អ្នកចេះដឹង​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ ​ដោយ​ប្រពៃ​ហើយ​។​បេ​។​ ​ជា​ធម៌​ ​ដែល​ពួក​វិញ្ញូ​ជន​ ​គួរ​ដឹង​ចំពោះខ្លួន​។​ ​កាលបើ​អរិយ​សាវក​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​នោះ​ ​ក្នុង​ខ្លួន​ ​រមែង​មិន​តក់ស្លុត​ ​មិន​រន្ធត់​ ​មិន​ខ្លាច​ស្លាប់​ ​ទៅខាងមុខ​ទេ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​អរិយ​សាវក​ ​ជា​អ្នកចេះដឹង​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​ជា​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ល្អ​ហើយ​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​របស់​សត្វលោក​ ​ដ៏​ប្រសើរ​បំផុត​។​ ​កាលបើ​អរិយ​សាវក​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្ដី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​នោះ​ ​ក្នុង​ខ្លួន​ ​រមែង​មិន​តក់ស្លុត​ ​មិន​រន្ធត់​ ​មិន​ខ្លាច​ស្លាប់​ទៅខាងមុខ​ទេ​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ជា​អ្នកចេះដឹង​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636852948374203372
ទៅកាន់ទំព័រ៖