ព្រះត្រៃបិដក ភាគ ៣៩

​កាលបើ​អរិយ​សាវក​នោះ​ ​ពិចារណា​ឃើញ​នូវ​អរិយ​កន្ត​សីល​ទាំងនោះ​ ​ក្នុង​ខ្លួន​ ​រមែង​មិន​តក់ស្លុត​ ​មិន​រន្ធត់​ ​មិន​ខ្លាច​ស្លាប់​ទៅខាងមុខ​ឡើយ​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ជា​អ្នកចេះដឹង​ ​ប្រកបដោយ​ធម៌​ ​៤​ ​នេះឯង​ហើយ​ ​រមែង​មិន​តក់ស្លុត​ ​មិន​រន្ធត់​ ​មិន​ខ្លាច​ស្លាប់​ទៅខាងមុខ​។​
 [​២៧៤​]​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​មិន​ខ្លាច​ទេ​ ​ខ្ញុំ​ព្រះ​កុរ​ណា​ ​នឹង​ទូល​ចំពោះ​លោក​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះ​ខ្ញុំ​ព្រះករុណា​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​។​ ​ក្នុង​ព្រះធម៌​។​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​សាវក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ល្អ​ហើយ​។​បេ​។​ ​ជា​ស្រែបុណ្យ​នៃ​សត្វលោក​ ​ដ៏​ប្រសើរ​បំផុត​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សិក្ខាបទ​ណា​ ​ដ៏​សមគួរ​ដល់​គ្រហស្ថ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ខ្ញុំ​ព្រះករុណា​ ​មិនឃើញ​ច្បាស់​ ​នូវ​ការ​ដាច់​សិក្ខាបទ​ទាំងនោះ​តិចតួច​ ​ក្នុង​ខ្លួន​ឡើយ​។​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636852948611216928
ទៅកាន់ទំព័រ៖