ព្រះត្រៃបិដក ភាគ ៣៩
ម្នាលគហបតី (នេះ) ជាលាភ របស់អ្នកហើយ ម្នាលគហបតី អ្នកបានល្អហើយ ម្នាលគហបតី ព្រោះអ្នកបានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលហើយ។
[២៧៥] សាវត្ថីនិទាន។ ព្រះដ៏មានព្រះភាគ បានត្រាស់ចំពោះអនាថបិណ្ឌិក គហបតី ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលគហបតី កាលណាអរិយសាវកបានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ៥ ផង ប្រកបដោយសោតាបត្តិយង្គ ៤ ផង អរិយសាវកនោះ បានឃើញ បានចាក់ធ្លុះ នូវធម៌ដ៏ប្រសើរ ដោយប្រាជ្ញាផង។ អរិយសាវកនោះ កាលប្រាថ្នា អាចព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មា អញ បានសម្រេចស្រោតៈហើយ ជាបុគ្គលមិនធ្លាក់ចុះ (ក្នុងអបាយ) ជាធម្មតា ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។
ID: 636852948814768571
ទៅកាន់ទំព័រ៖