ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៨០​]​ ​សាវត្ថី​និទាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​អរិយ​សាវក​ ​បាន​ស្ងប់​រម្ងាប់​ពៀរ​ ​ដែល​គួរខ្លាច​ ​ទាំង​ ​៥​ ​នេះ​ ​(​អរិយ​សាវក​នោះ​)​ ​ប្រកបដោយ​សោតា​បត្តិ​យង្គ​ ​៤​ ​នេះ​ ​នេះ​ជាញា​យ​ធម៌​ដ៏​ប្រសើរ​ ​ដែល​អរិយ​សាវក​ ​បានឃើញ​ល្អ​ ​បាន​ចាក់ធ្លុះ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ដែរ​។​ ​អរិយ​សាវក​នោះ​ ​កាល​ប្រាថ្នា​ ​គប្បី​ព្យាករ​ខ្លួន​ ​ដោយខ្លួនឯង​ថា​ ​អាត្មា​ ​អញ​ ​អស់​នរក​ហើយ​ ​លែង​មានកំណើត​តិរច្ឆាន​ហើយ​ ​លែង​មានកំណើត​ប្រេត​ហើយ​ ​អស់​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​ហើយ​ ​អាត្មាអញ​ ​បាន​សម្រេច​ស្រោតៈ​ហើយ​ ​មានធម៌​មិនបាន​ធ្លាក់ចុះ​ ​ទៀងតែនឹង​ត្រាស់​ដឹង​ទៅខាងមុខ​។​ ​
 [​២៨១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ ​មហា​វន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​លិ​ច្ឆ​វិ​មហាមាត្យ​ឈ្មោះ​ ​នន្ទ​កៈ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ចំពោះ​លិ​ច្ឆ​វិ​មហាមាត្យ​ ​ឈ្មោះ​នន្ទ​កៈ​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636852949643255958
ទៅកាន់ទំព័រ៖