ព្រះត្រៃបិដក ភាគ ៣៩
[២៨២] ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ តែងសម្រេចស្រោតៈ ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនន្ទកៈ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ នេះឯង តែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ ។
[២៨៣] ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ នេះហើយ កបកល់ដោយអាយុជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយសម្បុរជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយសេចក្ដីសុខ ជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយយសជាទិព្វផង ជារបស់មនុស្សផង
ID: 636852949842887376
ទៅកាន់ទំព័រ៖