ព្រះត្រៃបិដក ភាគ ៣៩
កបកល់ដោយអាធិបតេយ្យ ជាទិព្វផង ជារបស់មនុស្សផង។ ម្នាល នន្ទកៈ តថាគតមិនមែនឮអំពីសំណាក់សមណៈដទៃ ឬព្រាហ្មណ៍ដទៃ ហើយនិយាយដូច្នោះទេ ប្រាកដជារបស់ណា ដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តថាគត ក៏និយាយតាមដឹងនោះឯង។
[២៨៤] កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ បុរស ១ នាក់ បាននិយាយនឹងលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន កាលនេះ ជាកាលគួរងូតទឹក។ ម្នាលនាយ ឥឡូវនេះ មិនគួរនឹងត្រូវការដោយការងូត ជាខាងក្រៅនុ៎ះទេ គួរនឹងងូតខាងក្នុងខ្លួននេះវិញ គឺការធ្វើចិត្តឲ្យជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគ។
ចប់ សរកានិវគ្គ ទី៣។
ឧទាននៃសរកានិវគ្គនោះគឺ
សំដែងរឿងមហានាមសក្យ ពីរសូត្រ រឿងគោធាសក្យ ១ សូត្រ សរកានិសក្យ ២ សូត្រ សំដែងរឿងទ្រុស្តសីល ២ សូត្រ រឿងពៀរ ដែលគួរខ្លាច ២ សូត្រ សំដែងរឿងលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ ជាគំរប់ ១០ សូត្រ ហេតុនោះ បានជាលោកចាក់ជា ១ វគ្គ។
ID: 636852950162255643
ទៅកាន់ទំព័រ៖