ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​គប្បី​សំគាល់​ ​ក្នុង​របស់​ជា​បដិកូល​ ​ថា​មិនមែន​ជា​បដិកូល​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​ ​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុន​ ​ប៉ង​ថា​ ​អាត្មាអញ​ ​គួរ​សំគាល់​ក្នុង​របស់​មិនមែន​ជា​បដិកូល​ផង​ ​ក្នុង​របស់​ជា​បដិកូល​ផង​ ​ថា​ជា​របស់​បដិកូល​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​ ​
 [​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​គួរ​សំគាល់​ ​ក្នុង​របស់​ជា​បដិកូល​ផង​ ​មិនមែន​ជា​បដិកូល​ផង​ ​ថា​ជា​របស់​មិនមែន​ជា​បដិកូល​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួ​រយ​ចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ ​ចុះ​។​ ​
 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​គប្បី​វៀរ​នូវ​របស់​ទាំង​ ​២​ ​គឺ​របស់​មិនមែន​ជា​បដិកូល​ ​១​ ​របស់​ជា​បដិកូល​ ​១​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636852899744401907
ទៅកាន់ទំព័រ៖