ព្រះត្រៃបិដក ភាគ ៣៩

 ​[​២៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​នេះ​ ​មាន​ ​៤​។​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មាន​បុញ្ញសិរី​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ជា​អ្នក​ ​(​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​អរិយ​សាវក​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​បញ្ញា​ ​ជា​គ្រឿង​កំណត់​យល់​សេចក្ដី​ចំរើន​ ​និង​វិនាស​ ​ជា​ប្រាជ្ញា​ដ៏​ប្រសើរ​មោះមុត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​ជា​បច្ច័យ​នៃ​សេចក្តី​សុខ​។​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636852950820513293
ទៅកាន់ទំព័រ៖