ព្រះត្រៃបិដក ភាគ ៣៩
[២៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទេវបទ
(១) របស់វិសុទ្ធិទេវតា
(២) ៤ នេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់ផូរផង់។ ទេវបទ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ ដោយហេតុដូច្នេះឯង។ នេះជាទេវបទ ទី ១ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ប្រព្រឹត្តទៅ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលនៅមិនទាន់ផូរផង់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។ បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះជាទេវបទ ទី ៤ របស់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វ ដែលមិនទាន់
(១) សេចក្តីប្រតិបត្តិ ឲ្យបានជា វិសុទ្ធិទេវតា (២) សំដៅយកព្រះអរិយបុគ្គល ៤ពួក គឺលោកដែលបានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ (អដ្ឋលថា)។
ID: 636852951214345819
ទៅកាន់ទំព័រ៖