ព្រះត្រៃបិដក ភាគ ៣៩

​ផូរផង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​ ​៤​ ​នេះឯង​ ​ជា​ទេវ​បទ​ ​របស់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​សេចក្តី​ផូរផង់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​ផូរផង់​។​ ​
 ​[​២៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវ​បទ​ ​៤​ ​របស់​ពួក​ទេវតា​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​សេចក្ដី​ផូរផង់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​ផូរផង់​។​ ​ទេវ​បទ​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​អរិយ​សាវក​នោះ​ ​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​ទេវ​បទ​ ​របស់​ពួក​ទេវតា​ ​តើ​ដូចម្ដេច​ហ្ន៎​។​ ​អរិយ​សាវក​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ឮដំណឹង​ពួក​ទេវតា​ ​ដែល​ជា​អ្នកមាន​សេចក្ដី​មិន​ព្យាបាទ​យ៉ាង​ឧក្រិដ្ឋ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អាត្មាអញ​ ​ក៏​មិនបាន​បៀតបៀន​សត្វ​ណាមួយ​ ​ទោះ​តក់ស្លុត​ក្ដី​ ​រឹងប៉ឹង​ក្ដី​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ ​ជា​ទេវ​បទ​ ​ដោយពិត​។​ ​នេះ​ជា​ទេវ​បទ​ ​ទី​ ​១​ ​របស់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​សេចក្ដី​ហ្មត់ចត់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​ហ្មត់ចត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636852951420807628
ទៅកាន់ទំព័រ៖