ព្រះត្រៃបិដក ភាគ ៣៩

​អរិយ​សាវក​ ​(​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​ ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​ ​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​អរិយ​សាវក​នោះ​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​ទេវ​បទ​របស់​ពួក​ទេវតា​ ​តើ​ដូចម្ដេច​ហ្ន៎​។​ ​អរិយ​សាវក​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ឮដំណឹង​ពួក​ទេវតា​ ​ដែល​ជា​អ្នក​មិន​មាន​ព្យាបាទ​ ​យ៉ាង​ឧក្រិដ្ឋ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អាត្មាអញ​ ​ក៏​មិនបាន​បៀតបៀន​សត្វ​ណាមួយ​ ​ទោះ​តក់ស្លុត​ក្ដី​ ​រឹងប៉ឹង​ក្ដី​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ ​ជា​ទេវ​បទ​ ​ដោយពិត​។​ ​នេះ​ជា​ ​ទេវ​បទ​ ​ទី​ ​៤​ ​របស់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​សេចក្ដី​ហ្មត់ចត់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​ហ្មត់ចត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ទាំង​ ​៤​ ​នេះ​ ​ឯង​ ​ជា​ទេវ​បទ​របស់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ដើម្បី​សេចក្តី​ហ្មត់ចត់​ ​ដល់​ពួក​សត្វ​ ​ដែល​មិនទាន់​ហ្មត់ចត់​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636852951595417615
ទៅកាន់ទំព័រ៖