ព្រះត្រៃបិដក ភាគ ៣៩
ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ពួកទេវតាណា ប្រកបដោយអរិយកន្តសីល ហើយច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ទេវតាទាំងនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ពួកយើងប្រកបដោយអរិយកន្តសីល មានសភាពយ៉ាងណា ហើយច្យុតអំពីទីនោះ មកកើតក្នុងទីនេះ សូម្បីអរិយសាវក ប្រកបដោយអរិយកន្តសីល មានសភាពយ៉ាងនោះ គង់នឹងមកក្នុងសំណាក់ នៃពួកទេវតា (ដូច្នោះដែរ)។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាទៅកាន់សភា មានចិត្តល្អ សរសើរបុគ្គលអ្នកប្រកបដោយធម៌ទាំង ៤ នេះឯង។
[២៩១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្ដុ ក្នុងដែនសក្កៈ។ គ្រានោះឯង មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ គង់ក្នុងទីសមគួរហើយ ទើបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាឧបាសក តើដោយហេតុដូចម្ដេច។ ម្នាលមហានាម
ID: 636852952048993558
ទៅកាន់ទំព័រ៖