ព្រះត្រៃបិដក ភាគ ៣៩

​បុគ្គល​ជា​អ្នក​ដល់​ ​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ដល់​នូវ​ព្រះធម៌​ជាទី​ពឹង​ ​ដល់​នូវ​ព្រះសង្ឃ​ជាទី​ពឹង​ ​ព្រោះ​ហេតុ​ឯណា​។​ ​ម្នាល​មហា​នាម​ ​បុគ្គល​ ​ដែល​ឈ្មោះថា​ឧបាសក​ ​ព្រោះហេតុនេះ​ឯង​។​ ​
 ​[​២៩២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​ ​បរិបូណ៌​ដោយ​សីល​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​ការ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេ​វ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​ ​ដោយហេតុ​ឯណា​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​បរិបូណ៌​ ​ដោយ​សីល​ ​ដោយហេតុនេះ​ឯង​។​ ​
 ​[​២៩៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ ​បរិបូណ៌​ដោយ​សទ្ធា​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​នូវ​សេចក្ដី​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​ម្នាល​មហា​នាម​ ​ឧបាសក​បរិបូណ៌​ដោយ​សទ្ធា​ ​ដោយហេតុនេះ​ឯង​។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636852952283996999
ទៅកាន់ទំព័រ៖