ព្រះត្រៃបិដក ភាគ ៣៩
[២៩៤] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយចាគៈ តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរក្នុងការលះ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក។ ម្នាលមហានាម ឧបាសក បរិបូណ៌ដោយចាគៈ ដោយហេតុនេះឯង។
[២៩៥] បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក បរិបូណ៌ដោយប្រាជ្ញា តើដោយហេតុដូចម្ដេច។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មានប្រាជ្ញាប្រកបដោយប្រាជ្ញាជាគ្រឿងដឹង នូវសេចក្ដីចំរើន និងវិនាស ជាប្រាជ្ញាប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខ ដោយប្រពៃ។ ម្នាលមហានាម ឧបាសកបរិបូណ៌ដោយប្រាជ្ញា ដោយហេតុនេះឯង។
[២៩៦] ម្នាលភិក្ខុទាំងឡាយ ទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស ធ្លាក់ចុះខាងលើភ្នំ ទឹកតែងហូរទៅកាន់ទំនាប បំពេញជ្រោះភ្នំ និងក្រហែង ប្រឡាយឲ្យពេញ ជ្រោះភ្នំ ក្រហែងនិងប្រឡាយដ៏ពេញ តែងហៀរទៅបំពេញបារាយណ៍
(១) តូចៗ ដ៏ពេញ តែងបំពេញបារាយណ៍ធំៗ
(១) ពាក្យថាបារាយណ៍ គឺបឹង ឬ ត្រពាំង។
ID: 636852952538791573
ទៅកាន់ទំព័រ៖