ព្រះត្រៃបិដក ភាគ ៣៩
បារាយណ៍ធំៗដ៏ពេញ តែងបំពេញ ស្ទឹង ស្ទឹងដ៏ពេញ តែង (ហូរទៅ) បំពេញទន្លេ ទន្លេដ៏ពេញ តែងហូរទៅបំពេញមហាសមុទ្ទសាគរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ចំណែកសេចក្ដីជ្រះថ្លា មិនបានញាប់ញ័រ ក្នុងព្រះពុទ្ធក្ដី សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ក្ដី សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃក្ដី អរិយកន្តសីលក្ដី ធម៌ទាំងអម្បាលនេះ របស់អរិយសាវក តែងហូរទៅដល់ត្រើយ គឺព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ ក៏យ៉ាងនោះដែរ។
[២៩៧] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូលទៅរកទីលំនៅ នៃសាកិយានី ឈ្មោះ កាឡិគោធា លុះយាងចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះ នាងកាឡិគោធាសាកិយានី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងនាងកាឡិគោធាសាកិយានី ដែលអង្គុយក្នុងទីសមគួរ យ៉ាងនេះថា
ID: 636852953277163805
ទៅកាន់ទំព័រ៖