ព្រះត្រៃបិដក ភាគ ៣៩
ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ ។ មួយទៀត ទេយ្យធម៌បន្តិចបន្តួចណាមួយ ដែលមានក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ ខ្ញុំម្ចាស់មិនបានចែក (គឺប្រើប្រាស់រួម) ជាមួយនឹងពួកបុគ្គលមានសីល មានធម៌ដ៏ល្អ។ ម្នាលនាងគោធា នេះជាលាភ របស់នាងហើយ ម្នាលនាងគោធា នាងឈ្មោះថា បានល្អហើយ ម្នាលនាងគោធា សោតាបត្តិផល ឈ្មោះថា នាងបានធ្វើឲ្យជាក់ច្បាស់ហើយ។
[៣០០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ននិ្ទយសក្កៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ លុះននិ្ទយសក្កៈ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា
ID: 636852953679186800
ទៅកាន់ទំព័រ៖