ព្រះត្រៃបិដក ភាគ ៣៩
មិនខំប្រឹង ដើម្បីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលអរិយសាវកនោះ មានសេចក្ដីប្រមាទ យ៉ាងនេះហើយ បាមោជ្ជៈក៏មិនមាន កាលបើបាមោជ្ជៈមិនមាន បីតិក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់បុគ្គល អ្នកមានសេចក្ដីទុក្ខ រមែងមិនដំកល់មាំ កាលបើចិត្តមិនដំកល់មាំ ធម៌ទាំងឡាយ ក៏មិនកើតប្រាកដបានឡើយ។ អរិយសាវកនោះ ក៏រាប់ថា ជាអ្នកនៅដោយសេចក្ដីប្រមាទ ព្រោះធម៌ទាំងឡាយ មិនកើតប្រាកដ។ ម្នាលនន្ទិយៈ មួយទៀត អរិយសាវក (ប្រកដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវកនោះ នៅសន្តោសត្រឹមតែអរិយកន្តសីលនោះ ហើយមិនខំប្រឹង ដើម្បីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលបើអរិយសាវកនោះ នៅប្រហែស យ៉ាងនេះហើយ បាមោជ្ជៈ ក៏មិនមាន
ID: 636852954083009897
ទៅកាន់ទំព័រ៖