ព្រះត្រៃបិដក ភាគ ៣៩
កាលបើបាមោជ្ជៈមិនមាន បីតិក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់បុគ្គលអ្នកមានទុក្ខ តែងមិនដំកល់នៅមាំ កាលបើចិត្តមិនបានតាំងនៅមាំ ធម៌ទាំងឡាយ ក៏មិនកើតឡើង ប្រាកដ។ អរិយសាវកនោះ ក៏រាប់ថា ជាអ្នកនៅដោយសេចក្ដីប្រហែស ព្រោះធម៌ទាំង ឡាយ មិនកើតប្រាកដ។ ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកនៅដោយសេចក្ដីប្រហែសយ៉ាងនេះឯង។
[៣០៣] ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកនៅដោយសេចក្ដីមិនប្រហែស តើដូចម្ដេច។ ម្នាលនន្ទិយៈ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានបុញ្ញសិរី ដោយហេតុដូច្នេះឯង។ អរិយសាវកនោះ មិននៅសន្តោសត្រឹមតែសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធនោះឡើយ ខំប្រឹងព្យាយាម ដើម្បីសេចក្ដីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលបើអរិយសាវកនោះ នៅមិនប្រហែសធ្វេស យ៉ាងនេះ បាមោជ្ជៈ តែងកើតឡើង
ID: 636852954278091055
ទៅកាន់ទំព័រ៖