ព្រះត្រៃបិដក ភាគ ៣៩
អរិយសាវកនោះ ក៏រាប់ថាជាអ្នកនៅដោយសេចក្ដីមិនប្រហែស ព្រោះធម៌ទាំងឡាយ កើតប្រាកដ។ ម្នាលនន្ទិយៈ អរិយសាវក ជាអ្នកនៅដោយសេចក្ដីមិនប្រហែស យ៉ាងនេះឯង។
ចប់ បុញ្ញាភិសន្ទវគ្គ ទី៤។
ឧទ្ទាននៃបុញ្ញាភិសន្ទវគ្គនោះគឺ
សម្តែងអំពីស្ទឹង គឺបុណ្យ ៣ សូត្រ ទេវបទ ២ សូត្រ ទេវតាទៅកាន់សភា ១ សូត្រ មហានាម ១ សូត្រ ឧបមាដោយទឹកភ្លៀង ១ សូត្រ កាឡិគោធាសាកិយានី ១ សូត្រនន្ទិយសក្ក ១ សូត្រ។
ID: 636852954766368983
ទៅកាន់ទំព័រ៖