ព្រះត្រៃបិដក ភាគ ៣៩

​ភិក្ខុ​នោះ​ ​ព្រោះ​លះបង់​ ​នូវ​សេចក្ដីសុខ​ផង​ ​លះបង់​នូវ​សេចក្ដីទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ផង​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​ ​មាន​អារម្មណ៍​ ​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឈាន​ ​មាន​ ​៤​ ​ប្រការ​ ​នេះឯង​។​
 ​[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​នូវ​ឈាន​ ​ទាំង៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឈាន​ទាំង៤​ ​រមែង​បង្អោន​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​នូវ​ឈាន​ ​ទាំង៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឈាន​ ​ទាំង៤​ ​រមែង​បង្អោន​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ព្រោះ​រម្ងាប់​វិតក្កៈ​វិចារៈ​។​ ​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​។​ ​តតិយជ្ឈាន​។​ ​ចតុត្ថជ្ឈាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636852895658098183
ទៅកាន់ទំព័រ៖