ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ព្រោះ​លះបង់​ ​នូវ​សុខ​ផង​ ​ព្រោះ​លះបង់​ ​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ផង​ ​គប្បី​ចូលកាន់​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​មាន​អារម្មណ៍​ ​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​ ​
 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ ​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​អស់​បដិឃ​សញ្ញា​ ​ហើយ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​គប្បី​ចូលកាន់​អា​កា​សាន​ញ្ច​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​
 ​[​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​គប្បី​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ ​ដូច្នេះ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636852900319734814
ទៅកាន់ទំព័រ៖