ព្រះត្រៃបិដក ភាគ ៣៩
មានប្រមាណប៉ុណ្ណេះ ដូច្នេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់មិនបាន ប្រមាណមិនកើត ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់គាថាពន្ធនេះថា
[៣០៧] ស្ទឹងទាំងឡាយ ដែលពួកជនត្រូវការ គ្រប់តែស្ទឹង សឹងហូរតម្រង់ទៅ សាគរ ជាកន្លែងដក់ទឹកដ៏ធំ ប្រមាណមិនបាន ជាស្រះធំ ជាទីស្ញប់ស្ញែង ខ្លាំងពន្លឹក ដែលជាកន្លែងកើតគំនរកែវទាំងឡាយ យ៉ាងណាមិញ។ ធារបុណ្យទាំងឡាយ តែងហូរទៅរកជនជាបណ្ឌិត ជាអ្នកឲ្យនូវបាយទឹក និងសំពត់ ជាអ្នកឲ្យទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាផ្លូវទឹកហូរទៅរកសាគរ យ៉ាងនោះឯង។
[៣០៨] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ។ នេះ ស្ទឹងគឺបុណ្យ គឺស្ទឹងកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ១។
ID: 636852955769696370
ទៅកាន់ទំព័រ៖